ប៉ៃលិន៖ នាព្រឹកថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញត្ថុខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាពគម្រោងមូលនិធិក្រុង-ស្រុក និងឃុំ-សង្កាត់ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នៅសាលាខេត្តប៉ៃលិន។ កិច្ចប្រជុំនេះគឺដើម្បីជំរុញការអភិវឌ្ឍន៍នៅមូលដ្ឋាន និងផ្តល់សេវ៉ាសាធារណៈនានា ជូនដល់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ។